Tuesday, October 10, 2017

"គេមិនបានស្រលាញ់យើងទេ​"បទថ្មីពីសុខពិសី ចាក់ដោតអារម្មណ៍មិត្តៗយុវវ័យគ្រប់គ្នា


 បទថ្មីរបស់កញ្ញាសុខពិសី ដែលទើបតែបានបង្ហោះនៅក្នុងបណ្តាញសង្គម មានចំនងជើងថា "គេមិនបានស្រលាញ់យើងទេ " កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានមតិពីមិត្តៗយុវវ័យថាស្រលាញ់បទនេះជាច្រើន ។ សម្រាប់អត្ថន័យវិញគឺពិតជាចាក់ដោយអារម្មណ៍ខ្លាំងណាស់ ដោយត្រូវសាច់រៀងរបស់បណ្តាអ្នកគាំទ្រច្រើន រួមទាំងសម្លេងដ៏ស្រទន់មានមន្តស្នេហ៍របស់កំពូលតារាចម្រៀងយើងផង ទើបធ្វើឲ្យបទនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ។
បទនេះជាស្នាដៃរបស់អ្នកនិពន្ធល្បីឈ្មោះដែលតែងតែនិពន្ធបទល្បីៗឲ្យកញ្ញាសុខពិសី និងផលិតកម្មសាន់ដេ គឺកញ្ញា សិុន ធារី និងជាសំនៀងរបស់កញ្ញាសុខពិសី ។
 ចូលស្តាប់ :          

Friday, October 6, 2017

កក្រើកឆាកតន្រ្តីសប្បុរសធម៌នៅកូរ៉េខាងត្បូង គ្រាន់តែសុខពិសីឡើងសម្តែងភ្លាម








តន្រ្តីសប្បុរសធម៍ដែលបានធ្វើឡើងនៅទីក្រុងអាន់សាន់ កូរ៉េខាងត្បូង នៅក្នុងថ្ងៃនេះ06\តុលា\2017 វេលាម៉ោង 12ថ្ងៃត្រង់រហូតដល់7យប់ ទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ក្នុងនោះដែលបើទោះជាកញ្ញាសុខពិសី មានបញ្ហាសុខភាពយ៉ាងណាក៏ដោយ ក៏កញ្ញានៅតែ
បង្ហើរសំនៀងរបស់កញ្ញា ដើម្បីឲ្យបងប្អូនខ្មែរដែលរស់នៅនោះបាន សប្បាយ ទាំងអស់គ្នាជាការតបស្នងដែលបងប្អូនបានចូលរួមជាចំនែកមួយក្នុងមូលនិធិដើម្បីជួយដល់កុមារកំព្រា និងកុមារតូចៗ
នៅក្នុងមន្ទីពេទ្យគន្ធបុប្ផាផងដែល ។​ ដោយឡែងក្នុងការសម្តែងនៅ គ្រាន់តែកញ្ញាដើរចេញមកភ្លាម
បងប្អូនខ្មែរបាននាំគ្នាទះដៃអបអរយ៉ាងច្រើនកុះករ មានទាំងបាច់ផ្កា តុក្កតា​និងកាដូរផ្សេងទៀតជាច្រើន ហាក់​បីដូចជាមានអ្នកគាំទ្រកញ្ញាយ៉ាងច្រើន សឹងតែរាប់ពាន់អ្នកដែលបានចូលរួម ។ មានទាំងចាប់ដៃ សុំselfie ជាមួយកញ្ញាសុខពិសីយ៉ាងច្រើង សម្បីតែក្រុមការងារក៏ពិបាកនឹងរារាំងពួកគាត់ឲ្យសុំទៅចាប់ដៃកំពូលតារាចម្រៀងរបស់យើងទៀតផង ។​ ស្នាមញញឹមយ៉ាងកក់ក្តៅ កញ្ញាសុខពិសីពិតជាមានអារម្មណ៍រំភើបជាខ្លាំងក្នុងការមកសម្តែងជាលើកទីមួយ ប៉ុន្តែការគាំទ្រលើសពីការរំពឹងទុករបស់កញ្ញា ទើបធ្វើឲ្យកញ្ញាមិនមាសអារម្មណ៍ថាខ្លួនកំពុងតែផ្តាសសាយធំទៀតផង ។
តោះចូលទស្សនាវីដេអូទាំងអស់គ្នា :