ម្សិលមិញនេះ តារាចម្រៀងសម្តីផ្អែម សាច់សរខ្ចី រួសរាយរាក់ទាក់ មិនចេះវាយឬក
និងជាដួងតារាដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាកមិត្តៗយុវវ័យ
កញ្ញាសុខពិសី បានចេញថតបទចម្រៀងសម្រាប់អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ខាងមុខនេះ ដោយឃើញថាការតុបតែងខ្លួនរបស់កញ្ញា បែបគួរឲ្យស្រលាញ់ម្យ៉ាង
ដោយសម្លៀកបំពាក់ចំរុះពណ៍ ជាអ្នកខាងជនបទ ប៉ុន្តែស្រស់ស្អាតខ្លាំង
សម្បីតែអ្នកភូមិនៅទីនោះក៏សរសើរនាងមិនដាច់ពីមាត់ទៀតផង ។
តាមរយះរូបភាពឃើញថាកញ្ញាថតបទចម្រៀងមួយបទដែលចូលរួមសម្តែងពីនាយ ចឺម នាយគ្រាន អ្នកមីងយ៉យ
និងនាយក្រឹម នឹងតារាជាច្រើនរូបទៀតផងដែល
ជាពិសេសកញ្ញាមិនដែលភ្លេចកូនៗសំណព្វរបស់កញ្ញានោះទេ
កញ្ញាក៏បានហៅពួកគេឲ្យចូលរួមសម្តែង និងរាំកំសាន្តលេងនៅក្នុង MV របស់កញ្ញាដែរ
។
កញ្ញាក៏បានបញ្ចាក់ដែលថាសម្រាប់ឪកាសបុណ្យចូលឆ្នាំខាងមុខនេះ កញ្ញាមានបទចម្រៀង
សម្រាប់រាំលេងកំសាន្តចំនួន៤បទ ប៉ុន្តែបទចម្រៀងទាំងអស់ត្រូវបានលាក់ទុកសិន
ដើម្បីធ្វើឲ្យ
អ្នកគាំទ្ររបស់កញ្ញាមានការភ្ញាក់ផ្អើល ដោយឡែកមានតែមួយបទប៉ុណ្ណោះដែលបានបង្ហោះ
តាមរយះបណ្តាញសង្គម ហើយក៏កំពុងតែទទួលបានការគាំទ្រខ្លាំងផងដែរ ។