Tuesday, March 21, 2017

ក្រោយពីបញ្ចប់ការសម្តែងនៅជប៉ុន សុខពិសីត្រឡប់មកវិញហើយម្សិលមិញនេះជាមួយស្នាមញញឺម និងភាពរីករាយ

ម្សិលមិញនេះក្រោយពីការវិលត្រឡប់មកវិញ បន្ទាប់ពីបញ្ចប់ការសម្តែងនៅប្រទេសជប៉ុន
ក្នុងមូនិធិរដើម្បីជួដល់កុមារតូចៗរបស់កម្ពុជានៅក្នុងមន្ទីពេទ្យគន្ធរបុបា្ផនៅថ្ងៃទី 19 ឥឡូវនេះកញ្ញាសុខពិសីបានវិលត្រឡប់មកវិញហើយ នៅរសៀលថ្ងៃទី 21​ ។ ក្នុងនោះដែលទាំងពេលចេញដំនើរទៅ និងត្រឡប់មកវិញគេសង្កេតឃើញថាមានអ្នកគាំទ្រកញ្ញាតាមជូនដំនើរជានិច្ច
ដោយការនឹករលឹកខ្លាំង ព្រោះតែកញ្ញាសុខពិសីធ្វើដំនើរទៅប្រទេសជប៉ុនរយះពេល
ដល់ទៅ 9ថ្ងៃនោះ ទើបធ្វើឲ្យពួលគេទន្ទឹមរង់ចាំកញ្ញាត្រឡប់មកវិញ ដើម្បីទៅជួបនឹងចូលរួម
អបអរសាទរចំពោះជោគជ័យក្នុងការសម្តែងនៅទីនោះផងដែល ។ មិនដែលឃ្លាតឆ្ងាយ អ្នកគាំទ្រកញ្ញាសុខពិសីតែងតាម Idolរបស់ពួកគេជានិច្ចព្រោះតែការស្រលាញ់ មិនអាច
បាត់មុខបាន ដូច្នេះហើយទើបធ្វើឲ្យកញ្ញាសុខពិសី តែងតែបង្ហាញស្នាមញញឹម និងរំភើបចិត្តគ្រប់ពេលដែលចេញទៅណាម្តងៗ មិនថាការប្រគុំតន្រ្តី ទៅថតបទចម្រៀងនោះទេ ។ បើទោះជាម្សិលមិញនេះកញ្ញាហត់នឿយជាមួយការធ្វើដំនើរតាមយន្តហោះ
ប៉ុណ្ណាក៏ដោយ កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ក្រោយពីឃើញមានអ្នកគាំទ្រមកចាំទទួលបែបនេះ មានទាំងកំរងផ្កា និងបាច់ផ្កាជាច្រើនទៀតផង ។










No comments:

Post a Comment