Wednesday, March 1, 2017

ម្សិលមិញនេះ ស្រីស្អាតសុខពិសីបានហៅហ្វេនៗសំណព្វចូលរួមថតMVចូលឆ្នាំនៅឯភ្នំប្រសិទ្ធ


ម្សិលមិញនេះ តារាចម្រៀងសម្តីផ្អែម សាច់សរខ្ចី រួសរាយរាក់ទាក់ មិនចេះវាយឬក និងជាដួងតារាដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាកមិត្តៗយុវវ័យ
កញ្ញាសុខពិសី បានចេញថតបទចម្រៀងសម្រាប់អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ខាងមុខនេះ ដោយឃើញថាការតុបតែងខ្លួនរបស់កញ្ញា បែបគួរឲ្យស្រលាញ់ម្យ៉ាង ដោយសម្លៀកបំពាក់ចំរុះពណ៍ ជាអ្នកខាងជនបទ ប៉ុន្តែស្រស់ស្អាតខ្លាំង សម្បីតែអ្នកភូមិនៅទីនោះក៏សរសើរនាងមិនដាច់ពីមាត់ទៀតផង
តាមរយះរូបភាពឃើញថាកញ្ញាថតបទចម្រៀងមួយបទដែលចូលរួមសម្តែងពីនាយ ចឺម នាយគ្រាន អ្នកមីងយ៉យ និងនាយក្រឹម នឹងតារាជាច្រើនរូបទៀតផងដែល
ជាពិសេសកញ្ញាមិនដែលភ្លេចកូនៗសំណព្វរបស់កញ្ញានោះទេ កញ្ញាក៏បានហៅពួកគេឲ្យចូលរួមសម្តែង និងរាំកំសាន្តលេងនៅក្នុង MV របស់កញ្ញាដែរ ។
កញ្ញាក៏បានបញ្ចាក់ដែលថាសម្រាប់ឪកាសបុណ្យចូលឆ្នាំខាងមុខនេះ កញ្ញាមានបទចម្រៀង
សម្រាប់រាំលេងកំសាន្តចំនួន៤បទ ប៉ុន្តែបទចម្រៀងទាំងអស់ត្រូវបានលាក់ទុកសិន ដើម្បីធ្វើឲ្យ
អ្នកគាំទ្ររបស់កញ្ញាមានការភ្ញាក់ផ្អើល ដោយឡែកមានតែមួយបទប៉ុណ្ណោះដែលបានបង្ហោះ
តាមរយះបណ្តាញសង្គម ហើយក៏កំពុងតែទទួលបានការគាំទ្រខ្លាំងផងដែរ ។

សម្រាប់នាឪកាសបុណ្យចូលឆ្នាំខាងមុខនេះ សូមរង់ចាំទាំងអស់គ្នាចង់ដឹងថាប្លែកប៉ុណ្ណា សប្បាយប៉ុណ្ណា រាល់បទចម្រៀង និងMV របស់កញ្ញានឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ ៕​

















No comments:

Post a Comment