Tuesday, October 10, 2017

"គេមិនបានស្រលាញ់យើងទេ​"បទថ្មីពីសុខពិសី ចាក់ដោតអារម្មណ៍មិត្តៗយុវវ័យគ្រប់គ្នា


 បទថ្មីរបស់កញ្ញាសុខពិសី ដែលទើបតែបានបង្ហោះនៅក្នុងបណ្តាញសង្គម មានចំនងជើងថា "គេមិនបានស្រលាញ់យើងទេ " កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានមតិពីមិត្តៗយុវវ័យថាស្រលាញ់បទនេះជាច្រើន ។ សម្រាប់អត្ថន័យវិញគឺពិតជាចាក់ដោយអារម្មណ៍ខ្លាំងណាស់ ដោយត្រូវសាច់រៀងរបស់បណ្តាអ្នកគាំទ្រច្រើន រួមទាំងសម្លេងដ៏ស្រទន់មានមន្តស្នេហ៍របស់កំពូលតារាចម្រៀងយើងផង ទើបធ្វើឲ្យបទនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ។
បទនេះជាស្នាដៃរបស់អ្នកនិពន្ធល្បីឈ្មោះដែលតែងតែនិពន្ធបទល្បីៗឲ្យកញ្ញាសុខពិសី និងផលិតកម្មសាន់ដេ គឺកញ្ញា សិុន ធារី និងជាសំនៀងរបស់កញ្ញាសុខពិសី ។
 ចូលស្តាប់ :          

Friday, October 6, 2017

កក្រើកឆាកតន្រ្តីសប្បុរសធម៌នៅកូរ៉េខាងត្បូង គ្រាន់តែសុខពិសីឡើងសម្តែងភ្លាម








តន្រ្តីសប្បុរសធម៍ដែលបានធ្វើឡើងនៅទីក្រុងអាន់សាន់ កូរ៉េខាងត្បូង នៅក្នុងថ្ងៃនេះ06\តុលា\2017 វេលាម៉ោង 12ថ្ងៃត្រង់រហូតដល់7យប់ ទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ក្នុងនោះដែលបើទោះជាកញ្ញាសុខពិសី មានបញ្ហាសុខភាពយ៉ាងណាក៏ដោយ ក៏កញ្ញានៅតែ
បង្ហើរសំនៀងរបស់កញ្ញា ដើម្បីឲ្យបងប្អូនខ្មែរដែលរស់នៅនោះបាន សប្បាយ ទាំងអស់គ្នាជាការតបស្នងដែលបងប្អូនបានចូលរួមជាចំនែកមួយក្នុងមូលនិធិដើម្បីជួយដល់កុមារកំព្រា និងកុមារតូចៗ
នៅក្នុងមន្ទីពេទ្យគន្ធបុប្ផាផងដែល ។​ ដោយឡែងក្នុងការសម្តែងនៅ គ្រាន់តែកញ្ញាដើរចេញមកភ្លាម
បងប្អូនខ្មែរបាននាំគ្នាទះដៃអបអរយ៉ាងច្រើនកុះករ មានទាំងបាច់ផ្កា តុក្កតា​និងកាដូរផ្សេងទៀតជាច្រើន ហាក់​បីដូចជាមានអ្នកគាំទ្រកញ្ញាយ៉ាងច្រើន សឹងតែរាប់ពាន់អ្នកដែលបានចូលរួម ។ មានទាំងចាប់ដៃ សុំselfie ជាមួយកញ្ញាសុខពិសីយ៉ាងច្រើង សម្បីតែក្រុមការងារក៏ពិបាកនឹងរារាំងពួកគាត់ឲ្យសុំទៅចាប់ដៃកំពូលតារាចម្រៀងរបស់យើងទៀតផង ។​ ស្នាមញញឹមយ៉ាងកក់ក្តៅ កញ្ញាសុខពិសីពិតជាមានអារម្មណ៍រំភើបជាខ្លាំងក្នុងការមកសម្តែងជាលើកទីមួយ ប៉ុន្តែការគាំទ្រលើសពីការរំពឹងទុករបស់កញ្ញា ទើបធ្វើឲ្យកញ្ញាមិនមាសអារម្មណ៍ថាខ្លួនកំពុងតែផ្តាសសាយធំទៀតផង ។
តោះចូលទស្សនាវីដេអូទាំងអស់គ្នា :







Wednesday, May 10, 2017

តោះ ! មកស្តាប់អ្នកគាំទ្រ កញ្ញាសុខពិសីច្រៀងCover ''បទ'' ដើរចេញដើម្បីសេរីភាពបង ទាំងអស់គ្នា


ចុចស្តាប : https://www.facebook.com/natasha.yanyfc/posts/818156405007386

មកទៀតហើយ😆
តែលើកនេះមកលក្ខណៈ Promotion ☺️
Song Neng Ytd post mdong hey តែចង់ធ្វើអោយយុត្តិធម៌😁
Kk Promotion 👉លើកនេះគឺ like back ស្វ័យគុណ😆👈
help like and share pg na 🙏🏻 Thz B4 ur like 🙏🏻❤️❤️❤️❤️❤️❤️
New song My sweetie Pisey Sok ❤️
(ដើរចេញដើម្បីសេរីភាពបង🚶💔)
Coz o Jong meet her Sok Pisey Official 😢
Coz o Jong meet her Sok Pisey Official 😢



6.1K Views

Tuesday, March 21, 2017

ក្រោយពីបញ្ចប់ការសម្តែងនៅជប៉ុន សុខពិសីត្រឡប់មកវិញហើយម្សិលមិញនេះជាមួយស្នាមញញឺម និងភាពរីករាយ

ម្សិលមិញនេះក្រោយពីការវិលត្រឡប់មកវិញ បន្ទាប់ពីបញ្ចប់ការសម្តែងនៅប្រទេសជប៉ុន
ក្នុងមូនិធិរដើម្បីជួដល់កុមារតូចៗរបស់កម្ពុជានៅក្នុងមន្ទីពេទ្យគន្ធរបុបា្ផនៅថ្ងៃទី 19 ឥឡូវនេះកញ្ញាសុខពិសីបានវិលត្រឡប់មកវិញហើយ នៅរសៀលថ្ងៃទី 21​ ។ ក្នុងនោះដែលទាំងពេលចេញដំនើរទៅ និងត្រឡប់មកវិញគេសង្កេតឃើញថាមានអ្នកគាំទ្រកញ្ញាតាមជូនដំនើរជានិច្ច
ដោយការនឹករលឹកខ្លាំង ព្រោះតែកញ្ញាសុខពិសីធ្វើដំនើរទៅប្រទេសជប៉ុនរយះពេល
ដល់ទៅ 9ថ្ងៃនោះ ទើបធ្វើឲ្យពួលគេទន្ទឹមរង់ចាំកញ្ញាត្រឡប់មកវិញ ដើម្បីទៅជួបនឹងចូលរួម
អបអរសាទរចំពោះជោគជ័យក្នុងការសម្តែងនៅទីនោះផងដែល ។ មិនដែលឃ្លាតឆ្ងាយ អ្នកគាំទ្រកញ្ញាសុខពិសីតែងតាម Idolរបស់ពួកគេជានិច្ចព្រោះតែការស្រលាញ់ មិនអាច
បាត់មុខបាន ដូច្នេះហើយទើបធ្វើឲ្យកញ្ញាសុខពិសី តែងតែបង្ហាញស្នាមញញឹម និងរំភើបចិត្តគ្រប់ពេលដែលចេញទៅណាម្តងៗ មិនថាការប្រគុំតន្រ្តី ទៅថតបទចម្រៀងនោះទេ ។ បើទោះជាម្សិលមិញនេះកញ្ញាហត់នឿយជាមួយការធ្វើដំនើរតាមយន្តហោះ
ប៉ុណ្ណាក៏ដោយ កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ក្រោយពីឃើញមានអ្នកគាំទ្រមកចាំទទួលបែបនេះ មានទាំងកំរងផ្កា និងបាច់ផ្កាជាច្រើនទៀតផង ។










Wednesday, March 1, 2017

ម្សិលមិញនេះ ស្រីស្អាតសុខពិសីបានហៅហ្វេនៗសំណព្វចូលរួមថតMVចូលឆ្នាំនៅឯភ្នំប្រសិទ្ធ


ម្សិលមិញនេះ តារាចម្រៀងសម្តីផ្អែម សាច់សរខ្ចី រួសរាយរាក់ទាក់ មិនចេះវាយឬក និងជាដួងតារាដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាកមិត្តៗយុវវ័យ
កញ្ញាសុខពិសី បានចេញថតបទចម្រៀងសម្រាប់អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ខាងមុខនេះ ដោយឃើញថាការតុបតែងខ្លួនរបស់កញ្ញា បែបគួរឲ្យស្រលាញ់ម្យ៉ាង ដោយសម្លៀកបំពាក់ចំរុះពណ៍ ជាអ្នកខាងជនបទ ប៉ុន្តែស្រស់ស្អាតខ្លាំង សម្បីតែអ្នកភូមិនៅទីនោះក៏សរសើរនាងមិនដាច់ពីមាត់ទៀតផង
តាមរយះរូបភាពឃើញថាកញ្ញាថតបទចម្រៀងមួយបទដែលចូលរួមសម្តែងពីនាយ ចឺម នាយគ្រាន អ្នកមីងយ៉យ និងនាយក្រឹម នឹងតារាជាច្រើនរូបទៀតផងដែល
ជាពិសេសកញ្ញាមិនដែលភ្លេចកូនៗសំណព្វរបស់កញ្ញានោះទេ កញ្ញាក៏បានហៅពួកគេឲ្យចូលរួមសម្តែង និងរាំកំសាន្តលេងនៅក្នុង MV របស់កញ្ញាដែរ ។
កញ្ញាក៏បានបញ្ចាក់ដែលថាសម្រាប់ឪកាសបុណ្យចូលឆ្នាំខាងមុខនេះ កញ្ញាមានបទចម្រៀង
សម្រាប់រាំលេងកំសាន្តចំនួន៤បទ ប៉ុន្តែបទចម្រៀងទាំងអស់ត្រូវបានលាក់ទុកសិន ដើម្បីធ្វើឲ្យ
អ្នកគាំទ្ររបស់កញ្ញាមានការភ្ញាក់ផ្អើល ដោយឡែកមានតែមួយបទប៉ុណ្ណោះដែលបានបង្ហោះ
តាមរយះបណ្តាញសង្គម ហើយក៏កំពុងតែទទួលបានការគាំទ្រខ្លាំងផងដែរ ។

Tuesday, February 28, 2017

ក្រមុំខ្ញុំអ្នកណាសង ពីស្រីស្អាត​​​​ សុខពិសី​​​ ​ពិរោះប្លែក


បទ: ក្រមុំខ្ញុំអ្នកណាសង ដែលបានយកមកបកស្រាយម្តងទៀត ជាសំនៀងរបស់
កញ្ញាសុខពិសី និងសម្រួលតន្រ្តីពី DJ Rock កំពុងតែទទួលបានការគាំទ្រខ្លាំង ដោយមានមតិជាច្រើនសរសើរថា ពិរោះ ទាំងសាច់ភ្លេង និងម្ចាស់សំនៀង ។
ឃើញថាម្សិលមិញនេះផលិតកម្មសាន់ដេបានធ្វើការបង្ហោះ Teaser បទនេះជាផ្លូវការ
ក្នុង Facebook Page : Sunday Production ដែលគិតមកដល់ពេលនេះមិនទាន់បានមួយថ្ងៃពេញផង​ មានអ្នកចូលមើលដល់ទៅ 1សែននាក់ជាង (110K) បាត់ទៅហើយ
ហើយសម្រាប់បទនេះក៏ជាបទដែលត្រៀមសម្រាប់រាំលេងនាឪកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរ ហើយក៏នឹងចេញលក់លើទីផ្សារឆាប់ៗនេះផងដែរ

តោះចូលស្តាប់កំសាន្តទាំងអស់គ្នា​​​​​......